ពាក្យស្នើសុំចុះឈ្មោះចូលរៀននៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.)
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិនិបទីក) សូមជូនដំណឹងដល់បេក្ខជនជ័យលាភី ជាប់ស្ថាពរ និងជាប់បម្រុង នៃអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងជាប់បង់ថ្លៃទាំងអស់ឲ្យបានជ្រាបថា៖
-
បេក្ខជនជ័យលាភីជាប់ស្ថាពរត្រូវដាក់ពាក្យចូលរៀនតាមរយៈតំណអនឡាញនេះ ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥:០០ រសៀលជាកំហិត។
-
បេក្ខជនជាប់បម្រុងអាចដាក់ពាក្យត្រៀមចូលរៀនចាប់ពីចាប់ពីថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥:០០ រសៀលជាកំហិត។
-
ចំពោះបេក្ខជនជាប់បង់ថ្លៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានឹងជ្រើសរើសបេក្ខជនជាប់បង់ថ្លៃតែ៥០នាក់ដំបូង ដែលបានដាក់ពាក្យមុនគេតែប៉ុណ្ណោះ។
-
កាលបរិច្ឆេទបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
-
បេក្ខជនជ័យលាភីអាហារូបករណ៍ និងជាប់បង់ថ្លៃទាំងអស់ លើកលែងតែបេក្ខជនជាប់បម្រុង តម្រូវអោយតម្កល់ប្រាក់កក់ចំនួន ៤០០.០០០ រៀល (បួនរយពាន់រៀល) ឬ USD 100 (មួយរយដុល្លារ) នៅពេលចុះឈ្មោះចូលរៀន ហើយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានឹងប្រគល់ប្រាក់នេះជូនវិញនៅពេលដែលបេក្ខជនបានចូលរៀនពេញលេញ។ បេក្ខជនត្រូវធ្វើការបង់ប្រាក់តាមរយៈ៖
ធនាគាអេស៊ីលីដា (ACLEDA BANK PLC)៖
Account Name: National Institute of Posts, Telecoms and ICT
Account Number: 0001 03 780269-2-7
Account Currency: USD
Account Name: National Institute of Posts, Telecoms and ICT
Account Number: 0001 03 780269-1-9
Account Currency: KHR
ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) ៖
Account Name: National Institute of Posts Telecommunications and ICT
Account Number: 001627011
Account Currency: USD
Account Name: National Institute of Posts Telecommunications and ICT
Account Number: 001627046
Account Currency: KHR
វីង (WING) ៖
Account Name: LA NARIDA
Account Number: 02057643
Account Currency: USD
Account Name: LA NARIDA
Account Number: 03660324
Account Currency: KHR
បេក្ខជនជាប់ជាស្ថាពរដែលខកខានមិនបានដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទកំណត់ជូនខាងលើនោះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានឹងចាត់ទុកថាបានបោះបង់បេក្ខភាព ហើយនឹងផ្តល់សិទ្ធិជូនបេក្ខជនជាប់បម្រុងដែលបានដាក់ពាក្យត្រៀមចូលរៀន។
ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
លេខទូរស័ព្ទ៖ ០១០ ៣៤០ ០០០
អ៊ីម៉ែល៖ pr@niptict.edu.kh
គេហទំព័រ៖ www.niptict.edu.kh
Facebook៖ fb.com/NIPTICT
អាសយដ្ឋាន៖ ផ្លូវជាតិលេខ ៦អា ភូមិខ្ទ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ